នំស្រួយលីលី


  •  ប្រវតិ្តម្ចាស់ និងគ្រុមហ៊ុន

    1. ប្រវត្តិម្ចាស់

    លោកជំទាវឧកញ៉ា កែវ មុំ 


    លោកជំទាវឧកញ៉ា កែវ មុំ កើត នៅ ឆ្នាំ ១៩៧៥ នៅខេត្តកំពង់ស្ពឺ ក្នុងភូមិរំដោះថ្មី ជាប់ព្រំប្រទល់ខេត្តតាកែវ។ លោកជំទាវជាកូនទី ៣ នៅក្នុងចំណោមបងប្អូនបង្កើត ៧នាក់ ស្រី ៥ ប្រុស ២ ដែលមានឪពុកម្តាយ ជាអ្នកលក់ដូរបន្តិចបន្តួច ប៉ុណ្ណោះនៅជំ នាន់នោះ។ខ្ញុំបានរៀបការនៅឆ្នាំ 1993 ហើយបានផ្តល់កំណើតអឲ្យកូនប្រុសរបស់ខ្ញុំនៅឆ្នាំ 1994 ហើយនៅឆ្នាំ 1996 កូនស្រីរបស់ខ្ញុំបានកើតមក។ នៅឆ្នាំ ១៩៩៧ កូនប្រុសទី ២ របស់ខ្ញុំបានកើត។ បន្ទាប់ពីកំណើតកូនប្រុសដំបូងរបស់ខ្ញុំ ខ្ញុំបានទៅធ្វើការឱ្យម្ចាស់អាជីវកម្មនៅប្រទេសសិង្ហបុរី (នាំចូលនំកែកឃឺ បារី ភេសជ្ជៈ និងគ្រឿងទេសផ្សេងៗ)។ ខ្ញុំបានធ្វើការជាគណនេយ្យករដំបូង
    បន្ទាប់មកជាអ្នកគ្រប់គ្រងភាគហ៊ុន

    • ប្រវត្តិក្រុមហ៊ុន

            ក្រុមហ៊ុន Ly Ly Food Industry Co., Ltd បង្កើត ឡើង ក្នុង ខែ ឧសភា ឆ្នាំ២០០២ ដោយ លោកជំទាវ ឧកញ៉ា កែវ មុំ ដើម្បី ផលិត ផលិតផល ម្ហូបអាហារ ដែល មាន គុណភាព ជា យីហោ របស់ ខ្មែរ។ បើកក្រឡេកទៅមើលពីអតីតកាលកាលពី ២០ ឆ្នាំ មុន ក្រុមហ៊ុន លីលី គ្រាន់តែសិប្បកម្មដ៏តូចមួយ ដែល មាន បុគ្គលិក ប្រហែល ២០ទៅ ៣០នាក់ ប៉ុណ្ណោះ តែមកទល់ពេលនេះមានបុគ្គលិករហូតដល់រាប់រយនាក់។
             ក្រៅពីការ គាំទ្រ ក្នុង ស្រុក ទូទាំង ប្រទេស នំ ស្រួយលី លី នាំ នាំ ចេញ ទៅលក់ ដល់ 13 ប្រទេស
    ក្រុម ហ៊ុន នំ ស្រួយ លីលី មិន ត្រឹមជា សហគ្រាស ផលិត ដើម្បី ផ្គត់ ផ្គង់ នៅ ស្រុក ប៉ុណ្ណោះ នោះ ទេ តែ ក៏បាន នាំ ចេញ ផ្គត់ ផ្គង់ នៅ ក្រៅ ប្រទេស មាន ដូចជា៖
    -អូស្ត្រាលី -ប្រទេសកាណាដា -ចិន -ឥណ្ឌូនេស៊ី -ប្រទេសអ៊ីតាលី -ម៉ាឡេស៊ី -ម៉ូរីស -មីយ៉ាន់ម៉ា (ភូមា) -កូរ៉េខាងត្បូង -កូរ៉េខាងជើង -ប្រទេសថៃ -សហរដ្ឋអាមេរិក -វៀតណាម។
     
             ក្រៅពីការគាំទ្រ ក្នុង ស្រុក ទូទាំង ប្រទេស នំ ស្រួយលី លី នាំ នាំ ចេញ ទៅលក់ ដល់ 13ប្រទេសក្រុម ហ៊ុន នំ ស្រួយ លីលី មិន ត្រឹម ជា សហគ្រាស ផលិត ដើម្បី ផ្គត់ ផ្គង់ នៅ ស្រុក ប៉ុណ្ណោះ នោះ ទេ តែ ក៏បាន នាំ ចេញ ផ្គត់ ផ្គង់ នៅ ក្រៅ ប្រទេស មាន ដូចជា៖
    -អូស្ត្រាលី -ប្រទេសកាណាដា -ចិន -ឥណ្ឌូនេស៊ី -ប្រទេសអ៊ីតាលី -ម៉ាឡេស៊ី -ម៉ូរីស -មីយ៉ាន់ម៉ា (ភូមា) -កូរ៉េខាងត្បូង -កូរ៉េខាងជើង -ប្រទេសថៃ -សហរដ្ឋអាមេរិក -វៀតណាម។
    • ចក្ខុវិស័យ

    ក្រុមហ៊ុននំស្រួយ លីលី មាន ចក្ខុវិស័យ គឺ ផ្តល់នូវផលិតផលខ្មែរ ដែលមានគុណភាពល្អបំផុតសម្រាប់ពិភពលោក។

    • បេសកម្ម

    ជាមួយគ្នានេះ ក្រុមហ៊ុន មាន បេសកកកម្ម ប្រែ ក្លាយ ជាក្រុមហ៊ុនផលិត ឈានមុខគេ របស់កម្ពុជា ដោយប្រើប្រាស់ គ្រឿងផ្សំ ក្នុងស្រុកដ៏ល្អ បំផុត ពីកសិករ ផ្តល់ នូវ បទពិសោធន៍ជាមួយ ផលិតផលដែលមានតម្លៃសមរម្យ ឆ្ងាញ់មិនអាចបំភ្លេចបាន។

    • ផលិតផល

    ក្រុមហ៊ុនគឺផលិតនំស្រួយលីលី ផ្ដោតសំខាន់ទៅលើគុណភាព និង តម្លៃសមរម្យ ហើយផលិតតែប្រភេទនំមានលក្ខណៈស្រួយ ។



    • ភាពខ្លាំងនិងភាពខ្សោយរបស់ក្រុមហ៊ុន
    1. ភាពខ្លាំងរបស់ក្រុមហ៊ុន

    ភាពរសជាតិ និង​គុណភាព​ ​៖ ​«សម្រាប់​រសជាតិ​ គឺ​នំ​ស្រួយ​លី​លី​​របស់​​ខ្ញុំ​មាន​រសជាតិ​ឆ្ងាញ់ ដោយសារតែ​ក្រុមហ៊ុន​យើង​ប្រើប្រាស់​អង្ករ​ផ្កា​​ម្លិះ​​ប្រភេទ​លេខ​មួយ​របស់ ​ខ្មែរ ដែល​ទទួលបាន​ពាន់រង្វាន់​​​ជា​ប្រភេទ​អង្ករ​ឆ្ងាញ់​ជាង​គេ​លើ​លោក​​ជាប់​ គ្នា​ពីរ​ឆ្នាំ​​”​។ ​នេះ​បើ​តាម​ការ​​អះអាង​របស់​​អ្នក​ស្រី​។ ​​អ្នក​ស្រី បន្ត​ទៀត​ថា​ ​​​ដោយ​សារ​តែ​ក្រុមហ៊ុន​​​​ផ្ដោត​ទៅ​លើ​រសជាតិ​ ក្រុមហ៊ុន​នំ​ស្រួយ​លី​លី​​​​បាន​មេដាយមាស​ផ្នែក​រសជាតិ និង​គុណភាព ពី​វិទ្យាស្ថាន​វាយតម្លៃ​គុណភាព​អន្តរជាតិ ( International Taste Quality Institute) ឫ​ហៅ​កាត់​ថា ITQI កាលពី​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ​២០១៤​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក និង​ទទួលបាន​ពាន់រង្វាន់​ស​៥ ​ស្តង់ដា​របស់​ជប៉ុន​​ទៀត​ផង។​

    ​អនាម័យ​៖ ​«​​ក្រុមហ៊ុន​យើង​មាន​ទីកន្លែង​ស្អាត​ និង​មាន​អនាម័យ​ខ្ពស់​​ទាំង​កន្លែង​ផលិត និង​រក្សាទុក​ផលិតផល​”​។ ផ្តោតទៅលើ​អនាម័យ ក្រុមហ៊ុន​នំ​ស្រួយ​លី​លី​បានទទួល​ពាន់រង្វាន់​មាស​ប៉ៃ​តង ដែល​ពាន់រង្វាន់​នេះ​ផ្តោត​សំខាន់​ទៅលើ​បរិស្ថាន និង​ការកាត់បន្ថយ​ភាព​ខ្ចះ​ខ្ចាយ​។​

    ​តម្លៃ​ ​៖ «និយាយ​ពី​តម្លៃ ក្រុមហ៊ុន​យើង​មិន​កំណត់​តម្លៃ​​ខ្ពស់​នោះ​ទេ​ ​ ​​យើង​ប្រើប្រាស់​ធាតុ​ផ្សំ​ល្អៗ ហើយ​យើង​យកចំណេញ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ទើប​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​​ក្នុង​ស្រុក​បាន​ ហើយ​ឈាន​ដល់​ការ​នាំ​ចេញ​​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស។

    • ភាពខ្សោយរបស់ក្រុមហ៊ុន

    - ហិរញ្ញវត្ថុ

    អ្នកគ្រប់គ្រងអាចសង្កេតពីចំណុចខ្សោយ របស់ក្រុមហ៊ុនចំពោះបញ្ហាហិរញ្ញវត្ថុបាន នៅពេលមានបញ្ហាមួយចំនួន ដូចជា បញ្ហាដែលទាក់ទងទៅនឹង Fix profit (ប្រាក់ចំណេញសុទ្ធ) មានការធ្លាក់ចុះ ទាំងដែលប្រាក់ចំណូល ដែលបានមកពីការលក់ មិនសូវមានការប្រែប្រួល ឬមានការកើនឡើង។ ដូច្នេះអ្នកគ្រប់គ្រង អាចចាប់ផ្ដើមត្រួតពិនិត្យឡើងវិញ ទៅលើផែន​ការហិរញ្ញវត្ថុ ដូចជា លំហូរសាច់ប្រាក់នៃក្រុមហ៊ុន ដែលរួមមានព័ត៌មានលម្អិតនៃចំណូលចំណាយជាដើម ដើម្បីស្វែងរកបញ្ហាដែលប៉ះពាល់ទៅដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

     - ឧបករណ៍សម្រាប់ជំរុញដំណើរការអាជីវកម្ម

    វាអាចមានអគារការិយាល័យ កុំព្យូទ័រ ប្រព័ន្ធសេវាកម្មអ៊ីនធើណេតជាដើម។ ភាគច្រើនយើងអាចសង្កេតចំណុចខ្សោយ ដែលកើតឡើងនៅក្នុងចំណុចនេះ អាចមកពីលទ្ធផល ការងាររបស់បុគ្គលិកមានការថយចុះ ឬមិនមានភាពប្រសើរឡើ ងនៃលទ្ធផលការងាររបស់បុគ្គលិក។

    – ធនធានមនុស្ស


    ក្រុមហ៊ុនមួយអាចដឹងថា កំពុងខ្វះធនធានមនុស្ស តាមរយៈល្បឿននៃការរីកចម្រើនរបស់ក្រុមហ៊ុន ទៅលើផ្នែកណាមួយឬទាំងមូល ឬពេលខ្លះការជាប់គាំងទៅលើបញ្ហាណាមួយ ដែលត្រូវការអ្នកមានជំនាញផ្នែកនោះមកដោះស្រាយ ឬមកធ្វើឱ្យបញ្ហាមួយនោះមានភាពប្រសើរឡើង។
    អ្នកគ្រប់គ្រងអាជីវកម្មគួរតែពិនិត្យ និងពិចារណាឡើងវិញលើចំណុចនេះថា គួរតែរកធនធានមនុស្សបន្ថែម ឬអ្នកជំនាញមកអនុវត្តការងារទាំងនោះ ឬក៏ចាប់ផ្ដើមជំរុញឱ្យបុគ្គលិក ធ្វើការត្រូវទៅតាមជំនាញរបស់ពួកគេ ឬធ្វើអ្វីមួយដែលពួកគេចង់ធ្វើ។ លើសពីនេះ វាពិតជាសំខាន់ណាស់​ ក្នុងការដាក់បុគ្គលិកឱ្យត្រូវតាមជំនាញ ដែលរឿងទាំងនេះ ត្រូវការការជំរុញទឹកចិត្តពីសំណាក់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម។

    – ផែនការធុរកិច្ច

               ចំណុចខ្សោយនៃផែនការធុរកិច្ចភាគច្រើន អាចសង្កេតបានតាមរយៈប្រតិបត្តិការ មានការរអាក់រអួលច្រើន និងលទ្ធផលខុសពីការរំពឹងទុកខ្លាំង។ នេះពិតជាកត្តាមួយសំខាន់ខ្លាំងណាស់ ប្រសិនបើផែនការធុរកិច្ចរបស់អ្នកបានសរសេរឡើងបានយ៉ាងល្អ និងល្អិតល្អន់ នោះវានឹងជួយឱ្យការប្រតិបត្តិការរបស់អាជីវកម្មរបស់អ្នក មានភាពរលូន និងមានលទ្ធផលដែលមានប្រសិទ្ធភាពខ្ពស់ដូចគ្នា។ប៉ុន្តែប្រសិនបើអ្នកគិតថា ក្រុមហ៊ុនរបស់អ្នក កំពុងជួបប្រទះបញ្ហានេះ អ្នកគួរត្រួតពិនិត្យមើល ផែនការធុរកិច្ចឡើងវិញ ក្នុងគោលបំណងស្វែងរកចំណុចខ្វះខាត ដែលកើតឡើងក្នុងការរៀបចំផែនការរបស់អ្នក ដើម្បីឲ្យការអនុវត្តផែនការអាជីវកម្មមានភាពប្រសើរឡើង។

    •  សន្និដ្ឋាន

     ស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានគូសបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ទទួលបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥ភាគរយ។  ក្រុមហ៊ុននំស្រួយលីលី ក៏បាននិងកំពុងចរាចរ នាំចេញទៅទីផ្សារមួយចំនួន នៅក្នុង ប្រទេសជាសមាជិកអាស៊ាន ដូចជា ប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ព្រមទាំង នៅ ទីផ្សារប៉ែកខាង សហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ។

    Comments