វិធី ៧ យ៉ាងដើម្បីលើកទឹកចិត្តនិយោជិតឲខិតខំធ្វើការ

  •  បង្កើតបរិយាកាសរីករាយ

ការិយាល័យមួយចំនួនបុគ្គលិកអង្គុយមុខកុំព្យូទ័ររាប់ម៉ោងដោយពុំបានសម្រាកឡើយ។ បុគ្គលិកនិង
 អ្នកគ្រប់គ្រងមិនសូវបានជជែកគ្នា ជាហេតុធ្វើឲខ្វះការលើកទឹកចិត្តចំពោះនិយោជិត។ បើចង់រក្សាបុគ្គលិក អ្នកគ្រប់គ្រងត្រូវរៀបចំឲមានកន្លែងសម្រាក និង ពត់ខ្លួនប្រាណ ដើម្បីឲបុគ្គលិកបានទំនាក់ទំនងគ្នា និងកាត់បន្ថយភាពតានតឹង។ ការបង្កើតឲ្យមានបរិយាកាសរីករាយនៅកន្លែងធ្វើការជួយជម្រុញប្រសិទ្ធិភាពការងារបានកាន់តែច្រើន ។

  •  ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាមានតម្លៃ

ជម្រុញឲ្យនិយោជិតមានអារម្មណ៍ថា យើងទាំងអស់គ្នារួមគ្នា និង​ ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថា មតិរបស់ពួកគេមានតម្លៃ។ ការពិតដែលថា មនុស្សខិតខំធ្វើការនៅពេលដឹងថា ពួកគេត្រូវបានការកោតសរសើរ។ វាជាផ្នែកដ៏មានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាពួកគេជាផ្នែកសំខាន់មួយនៃក្រុមហ៊ុន ។



  • ផ្ដល់ឲ្យបុគ្គលិកនូវទំនួលខុសត្រូវ


ដើម្បីជៀសវាងការធុញទ្រាន់របស់បុគ្គលិកនិងភាពទំនេរជ្រុល អ្នកគ្រប់គ្រងគួរផ្ដល់ឲបុគ្គលិកខ្លួននៅភារកិច្ចថ្មីដែលជួយឲពួកគេបោះជំហានទៅមុខក្រៅពីកន្លែងស្រណុករបស់ពួកគេ។

ការផ្ដល់ការទទួលខុសត្រូវឲមនុស្សបន្ដិចម្ដងៗ គឺមានន័យថាពួកគេកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនដែលនឹងជួយឲ្យពួកគេចូលរួមសកម្មភាពការងារកាន់តែល្អ ។ យ៉ាងណាមិញប្រសិនបើនិយោជិតមានអារម្មណ៍ល្អចំពោះអ្វីដែលពួកគេកំពុងធ្វើ ពួកគេនឹងធ្វើបានល្អេជាងមុន និង មានផលិតភាពច្រើនជាងមុន ។


  • រក្សាតម្លាភាព

ការរក្សាការប្រាស្រ័យទាក់ទងដោយបើកចំហរ គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ននីមួយៗ ពីព្រោះវាជួយឲ្យបុគ្គលិកមានអារម្មណ៍ថាខ្លួនមានតម្លៃគ្រប់គ្រាន់នៅក្នុងអង្គភាពការងារ។

 


អ្នកគ្រប់គ្រងគួរនិយាយត្រង់ៗ ជាមួយបុគ្គលិក និង ជូនដំណឹងដល់ពួកគេអំពីបញ្ហាណាមួយដែលក្រុមហ៊ុនកំពុងប្រឈមមុខ ។ វីធីនេះនឹងពង្រឹងផ្នែកអារម្មណ៍របស់និយោជិតថាពួកគេសំខាន់។



  • លើកទឹកចិត្តការងារ






អ្នកគ្រប់គ្រងមិនចាំបាច់តែតម្លើងប្រាក់បុគ្គលិកណាម្នាក់ទើបហៅថា ការលើកទឹកចិត្តពួកគេនោះទេ ។ ដោយគ្រាន់តែធ្វើការលើកទឹកចិត្តជាប្រាក់រង្វាន់ខ្លះសម្រាប់ការសម្រេចបានគោលដៅណាមួយ ឬ ជាអ្វីផ្សេងដែលសាមញ្ញៗ ដូចជា អាហារថ្ងែត្រង់ ឬ កាតអំណោយ។ល។ទាំងនេះជាវិធីល្អដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ល្អនិងកក់ក្កៅ ព្រមទាំងខិតខំធ្វើការកាន់តែខ្លាំង។ 

  • ស្ដាប់តម្រូវការរបស់បុគ្គលិក


ក្នុងនាមជាអ្នកគ្រប់គ្រងត្រូវប្រាដកថាតម្រូវការបុគ្គលត្រូវបានដោះស្រាយ  ដោយផ្ដល់ការវាយតម្លៃជាប្រចាំនិងទៀងទាត់។ ព្យាយាមផ្ញើកម្រងសំណួរខ្លីដើម្បីស្វែងយល់ថា តើបុគ្គលិកពេញចិត្តនឹងតួនាទីរបស់ពួកគេដែរទេ? ប្រសិនបើបានដឹងថា មានបុគ្គលិកណាម្នាក់កំពុងនឹងមានតម្រូវការខ្លាំងអ្នកគ្រប់គ្រងត្រូវប្រាដកថា អាចធ្វើអ្វីមួយបានដើម្បីជួយពួកគេ។

 វិធីនេះអ្នកនឹងអាចកំណត់បញ្ហាបានយ៉ាងឆាប់រហ័សនិងផ្ដល់នូវដំណោះស្រាយសមស្របសម្រាប់បុគ្គលិក។ ទោះបីជាបញ្ហាមិនអាចត្រូវបានដោះស្រាយភ្លាមៗ ក៏ដោយក៏បុគ្គលិកនៅតែពេញចិត្តក្នុងការដែលដឹងថា មេកើយរបស់ខ្លួនកំពុងស្ដាប់នូវបញ្ហារបស់ពួកគេ។



  • ជម្រាបចូលជាមួយបុគ្គលិក


ប្រសិនបើចង់អោយបុគ្គលិកធ្វើការឲអស់ពីសមត្ថភាព  អ្នកគ្រប់គ្រងត្រូវប្រើវិធីដោះស្រាយដោយផ្ទាល់។ ចំណាយពេលដើម្បីប្រាស្រ័យទាក់ទងជាមួយបុគ្គលិកឲ្យបានទៀងទាត់ ដើម្បីយល់ពីអ្វីដែលពួកគេបានធ្វើ និង ផ្ដល់ជំនួយនៅពេលណាដែលអាចធ្វើបាន។





Comments